English, 1 kB French, 0 kB Khmer, 0 kB
  Tlai Tno Association


ប្រវត្តិសាស្ត្រខ្មែរបញ្ជាក់ថាខ្មែរជាជាតិសាសន៍មួយដ៏ចំណាស់ក្នុងចំណោមជាតិសាសន៍ទាំងឡាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ព្រមជាមួយ នឹងអាយុកាលនេះ បុព្វបុរសខ្មែរបានកសាងឡើងនូវគ្រឹះអារ្យធម៌ពូជពង្សវង្សត្រកូលប្រមូលផ្តុំនូវសព្វក្បួនដីកា ឧស្សាហ៍សង្វាត បង្ហើបបង្ហាញ បង្ហើយ ដោយក្រាញននៀលយ៉ាងប្តូរផ្តាច់បំផុតក្នុងការថែរក្សាទុកកេរតំណែលមកដល់សព្វថ្ងៃនេះ។
ប៉ុន្តែយុគសម័យចុងក្រោយនេះ ដោយសារគ្រោះធម្មជាតិផង នឹងដោយចម្បាំងរាំងជលផង បានផ្តល់ឱ្យខ្មែរនូវក្តីវិបល្លាសព្រាត់ប្រាស់ក្រុមគ្រួសារ វិនាសក្បួនតម្រា ដែលជាមរតកដូនតាស្ទើររលាយសូន្យ។ បុព្វបុរសដូនតាបានផ្តែផ្តាំថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន ។ 

ស្ថិតក្នុងក្តីបារម្ភដោយសុច្ឆន្ទៈ សមាគមថ្លៃថ្នូរ មានបំណងចង់បណ្តុះនូវមនសិការស្មារតីជូនដល់ខេមរជនឱ្យមានចិត្តស្រលាញ់ ហួងហែងថែរក្សានូវខឿនវប្បធម៌ អរិយធម៌ដ៏ស្រស់ផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកនេះឱ្យស្ថិតនៅគង់វង្សតទៅអនាគត។ រាល់សកម្មភាពផ្សព្វផ្សាយសិល្បៈក្នុងចំណោមកុមារ យុវជន តាមសហគមន៍ ភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ ជាសារវន្ត គឺចង់បង្ហាញឱ្យកូនខ្មែរ បានដឹង បានយល់ និងស្គាល់អំពីតម្លៃនៃវប្បធម៌ ហើយនូវពេលដែលគេបានស្គាល់តម្លៃពិតនៃវប្បធម៌ខ្មែរ នោះគេនឹងចេះស្រលាញ់ព្រមទាំងជួយរក្សា ការពារវប្បធម៌ខ្មែរមិនឱ្យបាត់បង់ជារៀងរហូត ។ 


COPYRIGHT © 2015, TLAITNO ASSOCIATION. ALL RIGHTS RESERVED.