English, 1 kB French, 0 kB Khmer, 0 kB
  Tlai Tno Association


កម្មវិធីទេសចរណ៍
ខេត្តសៀមរាប ជាខេត្តមួយដែលមានការរីកចម្រើនលឿនបំផុតរបស់ប្រទេសកម្ពុជា ហើយក៏ជាមជ្ឈមណ្ឌលទេសចរណ៍ ដ៏សំខាន់មួយផងដែរ ដោយសារខេត្តដ៏ស្រស់ស្អាតមួយនេះ គឺជាច្រកចូលទៅទស្សនាប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញនៅលើពិភពលោក ។ ទន្ទឹមនឹង ស្ថិតនៅក្នុងរយៈពេលដ៏មានតម្លៃនៅក្នុងខេត្តនៃវប្បធម៌មួយនេះ ការសិក្សាស្វែងយល់អំពីសិល្បៈទស្សនីយភាព នៃ វប្បធម៌ខ្មែរគឺជាសកម្មភាពមួយយ៉ាងសំខាន់និងជាចំណីចក្ខុមួយដែលភ្ញៀវទស្សនាមិនអាចរំលងបាន។
បច្ចុប្បន្ននេះ សមាគមថ្លៃថ្នូរ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកចំហរ និងរៀបចំជាបទបង្ហាញស្តីអំពីសិល្បៈវប្បធម៌ខ្មែរ ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ ដោយរួមមានកម្មវិធីដូចខាងក្រោមៈ

  1. ការទស្សនាការហាត់រៀនសិល្បៈទស្សនីយភាពខ្មែរ មានដូចជារបាំក្បាច់បុរាណខ្មែរ របាំប្រពៃណី របាំប្រជាប្រិយខ្មែរ ដន្ត្រីបុរាណខ្មែរ និងល្ខោនយីកេ ។ 
  2. ការចូលរួមអនុវត្តន៍ (ហាត់-សាកល្បង) សិល្បៈជាមួយសិល្បករ សិល្បការិនី 
  3. បទបង្ហាញស្តីអំពីរបាំខ្មែរ និងសំណួរ ចំលើយ
  4. ការទស្សនាការសម្តែងសិល្បៈ (ផ្ទាំងទស្សនីយភាពសិល្បៈប្រពៃណីបុរាណខ្មែរ)
  5. ការថតរូបអនុស្សាវរីយ៍

លក្ខខណ្ឌៈ
ដើម្បីបានទស្សនាកម្មវិធីខាងលើភ្ញៀវទាំងអស់ត្រូវអនុវត្តន៍ ដូចខាងក្រោមៈ

  • សម្លៀកបំពាក់សមរម្យ 
  • កក់មុនយ៉ាងតិច៣ថ្ងៃ 
  • ការថតរូបប្រើប្រាស់សម្រាប់គោលបំណងអនុស្សាវរីយ៍ (មិនមែនអាជីវកម្ម)

COPYRIGHT © 2015, TLAITNO ASSOCIATION. ALL RIGHTS RESERVED.