English, 1 kB French, 0 kB Khmer, 0 kB
  Tlai Tno Association




ក្រុមប្រឹក្សាភិបាល

 

សិល្បករ

 

ឯកសារសិល្បៈ




សាវតា

 

ម្ចាស់ជំនួយ

 

ការបរិច្ចាគ


សមាគមថ្លៃថ្នូរ ត្រូវបានបង្កើតឡើងដោយមានជំនួយបច្ចេកទេសពីអង្គការចាយ (អង្គការអុីតាលីជួយសង្គ្រោះកុមារ) និង អង្គការសិល្បៈខ្មែរអមតៈ ព្រមទាំងជំនួយជាឧបត្ថម្ភដោយមូលនិធិអន្តរជាតិរបស់អង្គការយូណេស្កូ ដើម្បីភាពផ្សេងៗនៃវប្បធម៌ ។

សមាគមថ្លៃថ្នូរ ត្រូវ​បានចុះបញ្ជីជាសមាគមមិនមែនរដ្ឋាភិបាលនិងមិនរកប្រាក់ចំណេញដើម្បីបម្រើផលប្រយាជន៍សាធារណៈក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា​ ហើយទទួលស្គាល់ដោយ ក្រសួងមហាផ្ទៃ លេខ១១៧៨ ស.ជ.ណ  ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ។

បេសកកម្មៈ បេសកកម្មរបស់សមាគម គឺដើម្បីធ្វើឱ្យយុវសិល្បករ សិល្បការិនី ក្លាយជាសិល្បករដែលអាចម្ចាស់ការដោយខ្លួនឯង ផ្នែកទម្រង់សិល្បៈប្រពៃណីបុរាណខ្មែរ តាមរយៈការផ្តល់ឱ្យពួកគេនូវជំនាញវិជ្ជាជីវៈ (ឧទាហរណ៍ ៖ ឯករាជ្យភាព ការគ្រប់គ្រង និងចំណេះដឹងពីសិទ្ធិស្រប ច្បាប់របស់ពួកគេ) និងការហាត់រៀនសិល្បៈជាន់ខ្ពស់ ៕

ទស្សនវិស័យៈ ទស្សនវិស័យរបស់សមាគម គឺដើម្បីជម្រុញឱ្យយុវសិល្បករ សិល្បការិនីខ្មែរ ក្លាយទៅជាសិល្បករ សិល្បការិនីអាជីព លើទម្រង់សិល្បៈប្រពៃណីបុរាណខ្មែរ និងអាចទ្រទ្រង់ខ្លួនឯងបានតាមរយៈការសម្តែងក្នុងលក្ខខណ្ឌថ្លៃថ្នូរ ។

អាស័យដ្ឋានៈ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប (ខាងក្រោយវត្តព្រះឥន្ទ្រកោសីយ៍) ។ 

លេខទូរស័ព្ទៈ +855 12 909 280 (ទីប្រឹក្សា)  ឬ +855 77 934 568 (ជំនួយការ) ។

អីុម៉ែលៈ info@tlaitnoassociation.org / mariechristineu@yahoo.com / nhachan89@gmail.com


COPYRIGHT © 2015, TLAITNO ASSOCIATION. ALL RIGHTS RESERVED.